khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៣ ឆ្នាំ២០២២
     
    ចែករំលែក ៖

    ថ្ងៃព្រហស្បត៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៣ ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់ទាំង១០ ប្រជាពលរដ្ឋ តំណាងសហគមន៍ អង្គការ និងសមាគម សរុបចំនួន៤៣៥នាក់។ អង្គវេទិកាផ្តល់ពត៌មានជូនប្រជាពលរដ្ឋឱ្យបានដឹងអំពីសមិទ្ធផល បញ្ហាប្រឈម និងការងារអាទិភាព នៃការអភិវឌ្ឍរបស់ក្រុមប្រឹក្សាខណ្ឌផងដែរ ជាពិសេសផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានលើកសំណូមពរ បញ្ហាពាក់ព័ន្ធផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋាន ជូនអង្គវេទិការដើម្បីស្រាយបំភ្លឺ និងផ្តល់អនុសាសន៍សម្រាប់កែលម្អ លើកកម្ពស់ការអភិវឌ្ឍឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមស្ថានភាពជាក់ស្តែង។ ឯកឧត្តម ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់អាជ្ញាធរឱ្យបន្តការខិតខំសហការគ្នាសម្របសម្រួលការងារតាមបរិបទថ្មី ការពារសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស ពិសេសបន្តប្រតិបត្តិ ” អភិបាលកិច្ចល្អ ” ដែលជាមធ្យោបាយជំរុញឱ្យជឿទុកចិត្ត និងវឌ្ឍនភាពសង្គម ស្ថិតនៅសាលមហោស្រពចេនឡា ខណ្ឌទួលគោក រាជធានីភ្នំពេញ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ